បច្ចុប្បន្នភាពនៃស្ថានភាពកូវីដ -១៩ នៅអាស៊ីអាគ្នេយ៍៖
ថៃ

វិធានការត្រួតពិនិត្យកូវីដ -១៩ មួយចំនួនត្រូវបានបន្ធូរបន្ថយនៅសប្តាហ៍នេះ ចំពេលមានការថយចុះនៃការឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ព្យាករណ៍ថាប្រទេសថៃនឹងបើកច្រកព្រំដែនទេសចរណ៍ឡើងវិញចាប់ពីខែវិច្ឆិកា។

ចំពោះវិស័យទេសចរណ៍នេះផងដែរ អ្នកទេសចរដែលបានទទួលការចាក់វ៉ាក់សាំងបង្ការពេញលេញនឹងអាចទៅទស្សនាគោលដៅទេសចរណ៍សំខាន់ៗដូចជាទីក្រុងបាងកក ឈៀងម៉ៃ ប៉ាតាយ៉ា និងហួហ៊ីនដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រួមជាមួយនឹងវិធានការរក្សាគម្លាតសង្គមនៅក្នុងតំបន់ទាំងនេះដែលធ្វើអនុវត្តតាម Phuket Sandbox។

ហ្វីលីពីន

រដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវ ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយរក្សាគម្លាតសង្គម និងការរឹតត្បឹតការធ្វើចត្តាឡីស័ក នាពេលបច្ចុប្បន្ននេះ បើទោះបីជាមានសញ្ញានៃការប្រសើរឡើងនៅក្នុងស្ថានភាពកូវីដ -១៩ របស់ហ្វីលីពីនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ។

ការរឹតបន្តឹងការធ្វើចត្តាឡីស័ក នៅតំបន់មេត្រូ ទីក្រុងម៉ានីល រហូតដល់ថ្ងៃទី ១៥ ខែតុលាហាក់ដូចជាមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចុងក្រោយខណៈករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១០.០០០ ជាលើកដំបូងក្នុងរយៈពេលពីរខែចុងក្រោយ។

វៀតណាម

ស្ថានភាពកូវីដ ១៩ របស់វៀតណាមបានបង្ហាញពីសញ្ញាប្រសើរឡើងនៅសប្តាហ៍នេះ ដោយការឆ្លងថ្មីប្រចាំថ្ងៃធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែនេះ ហើយចំនួនអ្នកជំងឺកូវីត១៩ ដែលព្យាបាលក្នុងមន្ទីរពេទ្យ ធ្លាក់ចុះជិតមួយភាគបួននៃអត្រាខ្ពស់បំផុតគឺ ២១០.០០០នាក់ដែលបានកត់ត្រានៅចុងខែកញ្ញា។

ប្រជាជនប្រមាណ ១២ ភាគរយត្រូវបានចាក់ថ្នាំបង្ការពេញលេញក្រោមកម្មវិធីចាក់ថ្នាំបង្ការជាតិរបស់ប្រទេស ខណៈដែលរដ្ឋាភិបាលបង្កើនការចាក់វ៉ាក់សាំងដល់ប្រជាជនកន្លះលាននាក់ក្នុងមួយថ្ងៃ។

ទីក្រុងធំ ៗ រួមទាំងទីក្រុង ហូជីមីញ បានចាប់ផ្តើមបើកដំណើរការឡើងវិញដោយសារស្ថានភាពជំងឺកូវីដ -១៩ មានភាពប្រសើរឡើងនិងអត្រានៃការចាក់វ៉ាក់សាំងកើនឡើង ទោះបីជានៅក្នុងវិធីសាស្រ្តបន្តិចម្តង ៗ និងការវាស់វែងក៏ដោយ។

Share.

Comments are closed.