សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន»។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ព្រះរាជាណាចក្រកម្ពុជា នឹង​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ១០ម៉ឺន​​ដុល្លារ ដល់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រ​សិន​បើ​អាច​ឡើង​វគ្គ​បន្ដ។
ចំណែក ឯក​ឧត្តម​នាយ​ឧត្តម​សេ​នីយ៍ សៅ សុខា ប្រ​ធាន​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា បានប្រកាសឧបត្ថម្ភ ៥ ០០០ដុល្លារ សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ក្នុង​ជំ​នួប​វគ្គ​ជម្រុះ​ដណ្ដើម​កៅ​អី​វគ្គ​ចែក​ពូល​ជុំ​ទី៣ ជា​មួយ​កោះ​ហ្គាំនេះ។
ប្រភព៖ AKP News
Share.

Comments are closed.