លើកទីមួយនៃជំនួបដោយផ្ទាល់រវាងតំណាងជាន់ខ្ពស់អាមេរិក និងចិន

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ និង ប្រធានគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក យ៉ាង ជៀឈី បានធ្វើការជួបគ្នានៅប្រទេសស្វ៊ីស ក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគ្នាតាមផ្លូវចរចា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

បើយោងតាម លោកស្រី Emily Horne អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយទៅកាន់កាសែត South China Morning Post ថា ជំនួបរវាងលោក ស៊ូលីវ៉ាន់ និង លោក យ៉ាង បានពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរដើម្បី “គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយភាពទទួលខុសត្រូវរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន”។

លោកស្រីក៏បានបន្តទៀតថា ជំនួបដោយផ្ទាល់នេះ គឺជាជំនួបបន្ទាប់ពីកិច្ចសន្ទនារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង តាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះផងដែរ។

Share.

Comments are closed.