រឿង ៥យ៉ាង ដែលកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក
1. នំអន្សមយក្ស៖ អន្សមយក្សអង្គរសង្ក្រាន្ត ដែលមានទម្ងន់រហូតទៅដល់ ៤ តោន ត្រូវបានចៅក្រមអន្តរជាតិសម្រេចដាក់ចូលទៅក្នុង កំណត់ត្រាពិភពលោក Guinness World Records កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៥។
2. ចង្វាក់រាំម៉ាឌីហ្សុន ដែលមានអ្នកចូលរួមច្រើនបំផុត៖ មនុស្សចំនួន ២០១៥នាក់ បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។
3. ធុរកិច្ចដែលមានលក្ខណៈអនុវត្តជាក់ស្ដែងដ៏ធំបំផុត៖ ព្រឹត្តិការណ៍យុទ្ធនាការរៀនធ្វើជំនួញ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានបំបែកកំណត់ត្រាពិភពលោក ស្ដីពីសិក្ខាសាលាធុរកិច្ចអនុវត្តន៍ជាក់ស្ដែងដ៏ធំបំផុត ដែលបានចូលរួមដោយយុវជនកម្ពុជាចំនួន ២៣០៤នាក់ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុននៅលើពិភពលោក។
4. ក្រមាវែងជាងគេ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការកំណត់ត្រាពិភពលោក Guinness បានប្រកាសទទួលស្គាល់ក្រមាវែងជាងគេក្នុងពិភពលោក របស់កម្ពុជា ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ។
5. ទូក ង វែងជាងគេ៖ ទូកងកម្ពុជាដែលមានប្រវែងរហូតទៅដល់ ៨៧.៣ ម៉ែត្រ បានបំបែកកំណត់ត្រាពិភពលោក ជាទូកដែលវែងជាងគេ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។