រាល់រោគរាតត្បាតសកលតែងតែបញ្ចប់នៅទីបំផុត។ ជំងឺកូវីដ-១៩ បានចាប់ផ្តើមនូវគន្លងនោះ ហើយក៏នឹងក្លាយទៅជា ចុងបញ្ចប់នៃរោគរាតត្បាត។ ក្នុងលក្ខខណ្ឌនោះ ការចរាចរនិងផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺកូរ៉ូណានឹងនៅតែជាការគំរាមកំហែងដល់មនុស្សចាស់ជរា និងអ្នកមានជំងឺ។ ប៉ុន្តែពីការស្ងប់ស្ងាត់ អំឡុងពេល២០ខែចុងក្រោយនេះ វាមិនទំនងនឹងឆក់យកជីវិតក្នុងកម្រិតដ៏អាក្រក់បំផុតនោះទេ។
ក្នុងសេចក្តីរាយការណ៍សប្តាហ៍នេះ យើងត្រួតពិនិត្យលើវិធីដែលពិភពលោកនឹងត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩។ បើទោះបីជាគោលដៅមិនបានប្រែប្រួល តែដំណើរទៅរកការបញ្ចប់ជំងឺឆ្លងត្រូវបានប្រែប្រួល ហើយក្នុងកម្រិតថ្នាក់ដឹកនាំ យើងសំអាងថា ភាពខុសគ្នារវាងដំណើរការដែលបានគ្រោងទុកយ៉ាងល្អិតល្អន់ និងដំណើរការដែលមានភាពវឹកវរ អាចនឹងសម្រេចជោគវាសនាជីវិតជាច្រើនលាននាក់។ ចុងបញ្ចប់នៃជំងឺរាតត្បាតសកល ជាឱកាសចុងក្រោយសម្រាប់រដ្ឋាភិបាលទាំងឡាយបានសម្តែងនូវការយល់ដឹងពីកំហុសដែលគេធ្លាប់បានធ្វើនៅពេលវាចាប់ផ្តើម។
ទន្ទឹមនឹងនេះ ចិនបានសម្រេចចិត្តមិនចង់រស់នៅជាមួយវីរុស។ តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមរាតត្បាតនៃជំងឺឆ្លង គោលបំណងរបស់ប្រទេសនេះគឺត្រូវលុបបំបាត់ជំងឺកូរ៉ូណាឲ្យអស់ទាំងស្រុងចេញពីទឹកដីទាំងមូល។ ចិននៅតែទប់ទល់នឹងជំងឺឆ្លង ទោះបីជាមានប្រទេសជាច្រើនមានគោលការណ៍ “គ្មានវីរុសកូវីដ” ដូចជា អូស្ត្រាលី, នូវេហ្សេឡង់, និងសិង្ហបុរី ចាត់វិធានការដើម្បីបន្ធូរដល់ពួកគេក្តី។ យើងក៏ចោតជាសំណួរថាតើចិនអាចរក្សានូវវិធានការណ៍ដ៏តឹងរ៉ឹងបែបនេះបានយូរប៉ុណ្ណា។
ជំងឺរាតត្បាតសកលនេះបានបង្កឲ្យមានចំនួនអ្នកស្លាប់ជាច្រើនលើសុខុមាលភាពមនុស្សជាច្រើនលាននាក់ ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា ឥទ្ធិពលរបស់វាដែលមានលើសុខភាពផ្លូវចិត្តអាចបង្ហាញឲ្យឃើញកាន់តែយូរអង្វែង។ ជំងឺកូវីដ-១៩ បាននាំមកនូវការកើនឡើងយ៉ាងខ្លាំងនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ ជុំវិញពិភពលោក។ ដោយក្នុងនោះ ស្រ្តីទទួលបានលទ្ធផលអាក្រក់ជាងបុរស។
ច្រើនជាង ២.១ លាននាក់នៅអាមេរិកឡាទីន និងការីបៀន បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអត្រាអ្នកស្លាប់នៅក្នុងតំបន់គឺច្រើនជាងគេក្នុងពិភពលោក នេះបើតាមកម្មវិធីតាមដានមរណភាពរបស់ The Economist។ រីឯ តួលេខសេដ្ឋកិច្ចក៏បានធ្លាក់ចុះផងដែរ ដោយទិន្នផលធ្លាក់ចុះ ៧% ក្នុងឆ្នាំ២០២០ ដែលជាអត្រាធ្លាក់ចុះខ្លាំងបំផុតនៅក្នុងតំបន់ណាមួយ។ នៅក្នុងផ្នែកអាមេរិករបស់ពួកយើង យើងសំអាងថា សេដ្ឋកិច្ចរបស់អាមេរិកឡាទីនពេលនេះអាចមានឱកាសនឹងកើនឡើង ប៉ុន្តែវាអាចធ្វើបានប្រសិនបើរដ្ឋាភិបាលរបស់ពួកគេបានជម្នះសភាវគតិការពារជ្រុលរបស់ពួកគេ។
ក្នុងទិដ្ឋភាពកាន់តែទូលំទូលាយ អង្គការ IMF បានព្រមានថាការងើបឡើងវិញនៃសេដ្ឋកិច្ចសកលអាចនឹងមានភាពមិនស្មើគ្នាទាំងស្រុងនោះទេ ដោយចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រភាគច្រើននៅតែអាក្រក់ជាងប្រទេសអ្នកមាន។
ប្រភព៖ The Economist