អាស៊ានមិនរាប់បញ្ចូលប្រមុខរបបយោធាមីយ៉ាន់ម៉ាឲ្យជាដំណាងប្រទេសនាកិច្ចប្រជុំកំពូលខាងមុខ
កាលពីថ្ងៃសុក្រ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍បានយល់ព្រមមិនអនុញ្ញាតឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។
កិច្ចប្រជុំបន្ទាន់នៃរដ្ឋមន្រ្តីការបរទេសត្រូវបានកោះហៅដោយប្រទេសប្រ៊ុយណេដែលបច្ចុប្បន្នជាប្រធានវិលជុំរបស់អាស៊ាន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយប្រមុខការទូតកំពូលៗ នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅសប្តាហ៍នេះបានបដិសេធប្រេសិតពិសេសរបស់អាស៊ានដើម្បីជួបជាមួយគ្រប់ភាគីទាំងអស់នៅក្នុងប្រទេស រួមទាំងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំផងដែរ។
មីយ៉ាន់ម៉ាគ្មានការរីកចម្រើនក្នុងការអនុវត្តនូវចំណុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន ដើម្បីនាំប្រទេសវិលត្រឡប់មករកផ្លូវសន្តិភាពនិងប្រជាធិបតេយ្យឡើងវិញ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retro Marsudi។
ឥណ្ឌូនេស៊ីបានស្នើថា «ការចូលរួមរបស់មីយ៉ាន់ម៉ានៅឯកិច្ចប្រជុំកំពូលមិនគួរត្រូវបានតំណាងនៅកម្រិតនយោបាយទេរហូតដល់ប្រទេសមីយ៉ាន់ម៉ាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញតាមរយៈដំណើរការប្រកបដោយបរិយាប័ន្នមួយ »។