កម្ពុជា ២០៥០៖ ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្រ្តាលី សមិទ្ធផល និងទិសដៅអនាគត

នៅឆ្នាំក្រោយ ២០២២នេះ គឺជាគម្រប់ខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីផ្លូវការរវាងអូស្រ្តាលី និងកម្ពុជា ហើយខ្ញុំពិតជារំភើបខ្លាំងណាស់។ ពិតប្រាកដណាស់ វាបានកើតឡើងនៅឆ្នាំ១៩៥២ នៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ ហើយពីដើមទសវត្សរ៍ ១៩៥០ និស្សិតកម្ពុជាបានធ្វើដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលី។ ដូច្នេះ នេះគឺជាប្រវត្តិសាស្រ្តដ៏យូរមួយ។ គិតថាភាពរឹងមាំពិតប្រាកដនៃទំនាក់ទំនងរបស់យើងបានមកតាមរយៈការរួមចំណែករបស់អូស្រ្តាលីក្នុងការងើបឡើងវិញរបស់កម្ពុជា ជាក់ស្ដែងគឺបន្ទាប់ពីសម័យខ្មែរក្រហម និងការរួមចំណែកឥតឈប់ឈររបស់អូស្រ្តាលីចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យរបស់កម្ពុជា។ ជាពិសេស អូស្រ្តាលីគឺជាតួអង្គសំខាន់ក្នុងការចរចាដែលបាននាំឲ្យឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅខែតុលា ឆ្នាំ១៩៩១ ដែលកាលនោះខួបនៃទំនាក់ទំនងលើកទី៣០ គឺនៅរយៈពេល២ខែ ខាងមុខ។ ជាការពិតណាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបើកភ្លើងខៀវ និងដឹកនាំផ្លូវដល់អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាតិនៅកម្ពុជា ដែលហៅថា UNTAC ដែលជាថ្មីម្ដងទៀត អូស្រ្តាលីបានដើរតួនាំមុខគេនៅខាងផ្នែកទំនាក់ទំនងយោធា ដឹកនាំដោយឧត្ដមសេនីយ៍ John Sanderson។

គិតថានៅដើមដំបូងនៃក្រោយសម័យ UNTAC ក្រុមហ៊ុនអូស្រ្តាលីធំៗ មួយចំនួនបានដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាដូចជា Telstra ជាក្រុមហ៊យនទូរគមនាគន៍ធំជាងគេ និងក្រុមហ៊ុន AZ ដែលជាស្ថាប័នហិរញ្ញវត្ថុដែលមានភាគហ៊ុនសរុបធំបំផុត ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតផងដែរ។ ដូច្នេះ ក្រុមហ៊ុនទាំងអស់នេះបានដើរតួយ៉ាងសំខាន់នៅក្នុងភាពជារដ្ឋរបស់កម្ពុជា បន្ទាប់ពីសម័យ UNTAC។ បើនិយាយអំពីពាណិជ្ជកម្មទ្វេភាគី ខ្ញុំគិតថាវាបានកើនឡើងរហ័សជាមូលដ្ឋាន ដែលជាមធ្យមមានកំណើរនយ៉ាងលឿនប្រហែល ១០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងមានតំលៃប្រហែល ៥៥០លានដុល្លា នៅមូលដ្ឋានប្រចាំឆ្នាំ ហើយយើងរំពឹងថាវានឹងមានការកើនឡើងបន្ថែមទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ដូចជា អាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ ដែលទើបតែទទួលបានការធ្វើទំនើបកម្មនិងធ្វើបច្ចុប្បន្នភាព ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ទើបតែចូលជាធរមានចំពោះប្រទេសហត្ថលេខីដែលរួមមាន អូស្រ្តាលី និងកម្ពុជាផងដែរ។

ដូចដែលខ្ញុំបានលើកឡើងនៅដើមដំបូងហើយ យើងបានចូលរួមក្នុងវិស័យសុខាភិបាលជាមួយកម្ពុជាអស់រយៈពេលយ៉ាងតិច ២០ឆ្នាំ ហើយយើងមានវិធីផ្សេងគ្នាជាច្រើនដែលយើងជួយកម្ពុជាទាក់ទងនឹងផ្នែកសុខាភិបាល។ ទីមួយ យើងមានការប្រើប្រាស់វ៉ាក់សាំង និងគំនិងផ្ដួចផ្ដើមសន្តិសុខសុខាភិបាល ដែលត្រូវបានប្រកាសកាលពីចុងឆ្នាំមុន ហើយក្នុងនោះរដ្ឋាភិបាលអូស្រ្តាលីបានប្ដេជ្ញា ៣៥លានដុល្លាអូស្រ្តាលី ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងសុខភាពសាធារណៈរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩។ គំនិតផ្ដួចផ្ដើមនេះបានជួយកម្ពុជាតាមវិធីជាច្រើនដូចជា ចូលរួមជាមួយក្រសួងសុខាភិបាលរួបជាមួយនឹងដៃគូរួមមាន UNICEF និងអង្គការសុខភាពពិភពលោកដោយផ្ដល់ព័ត៌មានត្រឹមត្រូវអំពីជំងឺកូវីដ-១៩ ទិញសឺរុំាងនិងឧបករណ៍ការពារផ្ទាល់ខ្លួនផ្សេងទៀត ផ្ដល់ការណែនាំបច្ចេកទេសដើម្បីជួយដល់ការចាក់វ៉ាក់សាំងការពារ និងធានាដល់ក្រុមដែលជួបការលំបាក ដូចជាជនពិការដើម្បីឲ្យពួកគេអាចទទួលបានការចាក់វ៉ាក់សាំងការពារផងដែរ។ និយាយឲ្យទូលាយជាងនេះ អូស្ត្រាលីក៏បានចូលរួមជាទឹកប្រាក់ចំនួន ១៣០លានដុល្លា ទៅដល់ទីផ្សារចែកចាយវ៉ាក់សាំង COVAX ដែលជាគំនិតផ្ដួចផ្ដើមចែកចាយវ៉ាក់សាំងពហុភាគី។ នៅក្នុងកម្រិតទ្វេភាគី យើងមានកម្មវិធីមួយដែលយើងគាំទ្រនៅក្នុងប្រទេសកម្ពុជា ដែលហៅថាគម្រោងលើកកម្ពស់សមធម៌និងគុណភាពសុខាភិបាល ឬ H Equipped Project។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលសាធារណៈនិងបរិក្ខាសាធារណៈ និងជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅតែបន្តផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាដែលមិនអាចមានលទ្ធភាពទ្រទ្រង់ផ្នែកសុខាភិបាល ពីព្រោះពួកគេស្ថិតក្នុងភាពក្រីក្រ។

បច្ចុប្បន្ន ប្រទេសទាំងពីរអូស្រ្តាលីនិងកម្ពុជាកំពុងតែស្ថិតនៅក្រោមវិធានការរឹតត្បិតនៃជំងឺកូវីដ-១៩ ប៉ុន្តែវាតែងតែមានពន្លឺនៅចុងបញ្ចប់ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងដើម្បីជម្នះឧបសគ្គនេះជាមួយគ្នា ហើយនេះគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់យើង និងស្ថានទូតអូស្ត្រាលីនៅកម្ពុជាផងដែរ។

វាគ្មិនកិត្តិយស៖ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា Pablo Kang

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី

Share.

Comments are closed.