ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។
កូនចៅ ចៅទួតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប សូមចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សា និងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។
ប្រភព៖ AKP News
រូបថត៖ Keo Chankimheng