ជប៉ុនសម្រេចផ្ដល់ជំនួយ និងកម្ចីឥតសំណងដល់កម្ពុជា

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការបរទេស នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។

ឥណទានសម្បទាននេះផងដែរ មានទឹកប្រាក់សរុបចំនួន ៦.៣៣៦ លានយ៉េន ប្រមាណជា ៥៧.៦ លាន ដុល្លារអាមេរិក សម្រាប់ “គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២)” និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ១.៦០០ លានយ៉េន ប្រមាណជា ១៤.៥ លានដុល្លារ សម្រាប់ “កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” ។

ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជាពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ។

Share.

Comments are closed.