ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម អញ្ជើញជាអធិបតីក្នុងពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន២៩៨នាក់ ក្នុងនោះមានស្ត្រី ២៥នាក់ ដែលបានវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដោយជោគជ័យ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រូបថត៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ប្រភព៖ AKP News




