តើបច្ចេកវិទ្យា និងនវានុវត្តន៍មានភាពចាំបាច់យ៉ាងណាខ្លះនៅក្នុងសង្គមកម្ពុជា

ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។ បច្ចេកវិទ្យាអប់រំ គឺយើងត្រូវការពង្រីកវិសាលភាពមិនថាតែលើក្រសួងអប់រំនោះទេគឺគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានការបណ្ដុះបណ្ដាលត្រូវការបច្ចេកវិទ្យាដែលហៅថា STEM មាន Science វិទ្យាសាស្ដ្រ Technology បច្ចេកវិទ្យា Engineering ជាវិស្វកម្ម Mathematics គណិតវិទ្យា សម្រាប់ធ្វើការបណ្ដុះបណ្ដាលមនុស្សតាំងពីកុមារភាពមក ដែលយើងត្រូវការចាំបាច់បំផុត។ បច្ចេកវិទ្យាសុខាភិបាល ឬសុខាភិបាលជំនាន់ទី4 ដែលយើងប្រើប្រាស់នូវប្រភេទដូចជា eHealth ឬ Electronic Health ជាការព្យាបាលពីចម្ងាយ Tele-machine ដូចជាកាប្រើនូវប្រព័ន្ធ Robotic នៅក្នុងការវះកាត់ជាដើម។ ចំណែកបច្ចេកវិទ្យាកសិកម្ម យើងនឹងអភិវឌ្ឍន៍ប្រែក្លាយជាកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើបជាកសិកម្មដែលវៃឆ្លាត។ ទាំងអស់នេះហើយ ដែលយើងត្រូវការនៅក្នុងដំណាក់កាលនេះដើម្បីអភិវឌ្ឍន៍ប្រទេសរបស់យើង។

***********

វាគ្មិន៖ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បចេ្ចកវិទ្យា និងនវានុវត្តន៍​

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី

អ្នករៀបចំអត្ថបទ៖ លោក ប្រុស គីមសាំង

Share.

Comments are closed.