ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានបញ្ជាក់ថា ដោយសារផលប៉ះពាល់ដោយសារវីរុសកូវីដ-១៩ លើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ ដែលមិនទាន់ថមថយ នៅថ្ងៃទី០២ ខែតុលានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន ៣ខែទៀត គឺ ខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១៕
ប្រភព៖ AKP News