កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលថ្មី ដែលជាប្រភេទប្រឆាំងយន្តហោះ

ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់មីស៊ីលប្រឆាំងយន្តហោះ ដែលខ្លួនទើបអភិវឌ្ឍថ្មី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ដែលនេះគឺជាការធ្វើតេស្ដលើកទី២ហើយ បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានអភិវឌ្ឍក្នុងរយៈពេលចុងក្រោយនេះគឺ គ្រាប់មីស៊ីលលឿនជាងសំឡេង គ្រាប់មីស៊ីលបាលីស្ទីក ដែលជាប្រភេទមីស៊ីលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង គ្រាប់មីស៊ីលថ្មីប្រឆាំងយន្តហោះ។

យ៉ាងណាមិញ ការធ្វើតេស្តនេះ សុទ្ធតែស្ថិតក្នុងការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់បំផុត បើទោះបីជា ប្រធានាធិបតី កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមិនមានវត្តមានចូលរួមក្នុងការធ្វើតេស្តដោយផ្ទាល់ក៏ដោយ។

Share.

Comments are closed.