អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ ។
តាមរបាយការណ៍នាព្រឹកថ្ងៃទី៨ ខែមករា ឆ្កនាំ២០២៤នេះ អ្នកនាំពាក្យក្រសួងខាងលើ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤(គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)៖
– គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក
– អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ)
– របួសធ្ងន់ចំនួន ២.២៧៣នាក់
– របួសស្រាល ១.៤៤៧នាក់
និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។
របាយការណ៍ខាងលើ បានបន្តថា បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣៖
– គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%)
– អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%)
– របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%)
– របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%)
និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%)។
ចំណែកឯមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤៖
– ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%
– មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%
– មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%
– បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%
– ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%
– កត្តាយាន ១១៤លើក ស្មើនឹង ៤%
– ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%
– អាកាសធាតុ ៣៥លើក ស្មើនឹង ១%
– មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%
– ងងុយ ២៩លើក ស្មើនឹង ១%
និង កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%។
ប្រភព៖ ក្រសួងព័ត៌មាន