ក្រសួងឧស្សាហកម្មបាននិយាយកាលពីថ្ងៃអង្គារថាក្រុមហ៊ុនកូរ៉េខាងត្បូងទទួលបានកិច្ចសន្យានៅក្រៅប្រទេសដែលមានតម្លៃ ៣៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការសាងសង់រោងចក្រឧស្សាហកម្មនៅឆ្នាំ២០២៤ ដែលជាចំនួនខ្ពស់បំផុតក្នុង រយៈពេលជិត ១០ឆ្នាំ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើង ១២,៧% ពី៣០,២ប៊ីលានដុល្លារអាម៉េរិកដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ និងជាចំនួនធំបំផុតចាប់តាំងពី ៣៦,៤ប៊ីលានដុល្លារអាម៉េរិកដែលបានចុះផ្សាយក្នុង២០១៥។ ក្រសួងបានសន្មតថា ការអនុវត្តដ៏រឹងមាំចំពោះគម្រោងដែលបានឈ្នះនៅតំបន់មជ្ឈិមបូព៌ាដែលមានចំនួន ១៥,៥២ប៊ីលានដុល្លារអាម៉េរិកដែលស្មើនឹង ៤៦% នៃចំនួនសរុប។
រដ្ឋាភិបាលបានបន្ថែមថា ក្រុមហ៊ុនកូរ៉េខាងត្បូងក៏បានធ្វើឱ្យមានវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មរបស់ពួកគេដើម្បីរួមបញ្ចូលទីផ្សារអឺរ៉ុប និងអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤។ ក្រសួងបានកត់សម្គាល់ថា គម្រោងសាងសង់រោងចក្រមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងសំខាន់ ដោយជះឥទ្ធិពលលើវិស័យផ្សេងៗដូចជា ការផលិតឧបករណ៍ វិស្វកម្ម ការប្រឹក្សា និងហិរញ្ញវត្ថុ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក ឆុង អ៊ីនយ៉ូ (Cheong In-kyo) បាននិយាយថា «រដ្ឋាភិបាលគ្រោងនឹងបន្តផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់អាជីវកម្មដើម្បីរក្សាសន្ទុះ»៕
ប្រភព៖ ក្រសួងព័ត៌មាន