អាជ្ញាធរក្នុងតំបន់ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ១៧៦នាក់ហើយ ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀតបានបាត់ខ្លួន។ យន្តហោះដែលដឹកអ្នកដំណើរចំនួន ១៧៥នាក់ និងសមាជិកអាកាសយានិកចំនួន ៦នាក់បានធ្លាក់ចេញពីផ្លូវរត់ ខណៈកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan នៅភាគនិរតីរបស់ប្រទេស។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា វាបានបុកជញ្ជាំងបេតុង ហើយបានផ្ទុះឆេះឡើង។ មន្រ្តីនោះបានរាយការណ៍ថា «បន្ទាប់ពីយន្តហោះបានបុកជញ្ជាំង អ្នកដំណើរត្រូវបានខ្ទាតចេញពីយន្តហោះ។ ឱកាសនៃការរស់រានមានជីវិត គឺទាបខ្លាំងណាស់»។ ប្រតិបត្តិការមួយកំពុងដំណើរការដើម្បីយកសាកសព។
សមាជិកអាកាសយានិកចំនួនពីរនាក់ត្រូវបានជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីក្រុងសេអ៊ូលដើម្បីព្យាបាល។ របួសរបស់ពួកគេត្រូវបានគេរាយការណ៍ថាមិនបានគំរាមកំហែងដល់អាយុជីវិតនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន