ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា៖ «ថ្ងៃនេះខ្ញំ និងឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ ខ្ញុំសូមអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ។
ភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង សុីណេត និងខ្ញុំបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ»។
.j.jpg)
.j.jpg)
ប្រភព៖ ក្រសួងព័ត៌មាន