លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរនៅលើទំព័រ Truth Social របស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះថា ប្រទេសអ៊ុយក្រែនចង់បញ្ចប់កិច្ចព្រមព្រៀងមួយ ស្តីពីដំណោះស្រាយជម្លោះជាមួយរុស្ស៊ី ហើយបានជំរុញឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ និងការចាប់ផ្តើមកិច្ចចរចាសន្តិភាព។
នៅក្នុងការបង្ហោះនោះ លោកបាននិយាយថា «លោក ហ្សេលេនស្គី (Zelensky) និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀង [ជាមួយរុស្ស៊ី] និងបញ្ឈប់ភាពឆ្កួតលីលា។
គួរតែមានបទឈប់បាញ់គ្នាភ្លាមៗ ហើយកិច្ចចរចាគួរតែចាប់ផ្តើម» ដោយបាននិយាយបន្ថែមថា «ចិនអាចជួយ» នៅក្នុងដំណើរការកិច្ចចរចានោះ។ លោក ត្រាំ បានកត់សម្គាល់ថា «ប្រសិនបើវា [ជម្លោះ] នៅតែបន្ត វាអាចប្រែទៅជាអ្វីដែលធំជាងនេះ និងកាន់តែអាក្រក់ទៅៗ»៕
ប្រភព៖ ក្រសួងព័ត៌មាន