ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ជួយសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងហូជីមិញ បានរៀបចំឱ្យពលរដ្ឋខ្មែរចំនួន ១៨នាក់ (៥គ្រួសារ) ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ និងប្រកបរបរចិញ្ចឹមជីវិតនៅទីក្រុងហូជីមិញ ត្រឡប់ទៅស្រុកកំណើតវិញ តាមច្រកព្រំដែនអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
រូបថត៖ ក្រសួងការបរទេស
ប្រភព៖ AKP News


