យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។
ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។
ហើយនៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សារអោយនៅដដែរ។
ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន