នៅថ្ងៃសៅរ៍ទី ១១ ខែកញ្ញាឆ្នាំ ២០២១ ប្រធានាធិបតី ចូ បៃឌិន និងមេដឹកនាំដទៃទៀតបានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់យ៉ាងខ្លោចផ្សាកាលពី ២០ ឆ្នាំមុននៅថ្ងៃដ៏អួរអាប់ បំផុតមួយរបស់អាមេរិកដែលជាការវាយប្រហារថ្ងៃទី ៩/១១ ។
នៅឯពិធីរំលឹកនិងសារមន្ទីរជាតិថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតី ចូ បៃឌិន និងលោកស្រី ជេលី បៃឌិន ឈរនៅកន្លែងដែលអគារភ្លោះធ្លាប់មាន។ នៅជាប់នឹងពួកគេគឺអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងប៊ីល គ្លីនតុន ព្រមទាំងថ្នាក់ដឹកនាំជាតិ និងរដ្ឋមួយចំនួនសមាជិកនៃសេវាកម្មសង្គ្រោះបន្ទាន់ និងគ្រួសារជនរងគ្រោះ។ នេះជាលើកដំបូងដែលបង្ហាញពីពេលវេលាដែលភេរវករអាល់កៃដា បានធ្វើអោយយន្តហោះអាមេរិចជើងហោះហើរលេខ ១១ ចូលប៉មខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកញូវយ៉ក។
នៅខាងក្រៅទីក្រុង Shanksville រដ្ឋ Pennsylvania ពិធីរំលឹកវិញ្ញាណក្ខន្ធត្រូវបានធ្វើឡើងដើម្បីគោរពដល់ក្រុមវីរបុរសដែលជាអ្នកធ្វើដំណើរបានប្រយុទ្ធនិងរារាំងយន្តហោះមិនឱ្យទៅដល់ទីក្រុងវ៉ាស៊ីនតោន។ ហេតុការណ៍នេះបានធ្វើឱ្យ