នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង បាន់ដាសេរ៉ី បេហ្គាវ៉ាន់ ប្រទេសប៊្រុយណេដារូស្សាឡាម។
ប្រទេសប្រ៊ុយណេ ដារូស្សាឡាម ក្នុងនាមជាប្រធាន គណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) ដោយផ្តោតលើប្រធានបទ “ការកសាងភាពធន់អាស៊ាន តាមរយៈ ការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ប្រកបដោយចីរភាព និងបរិយាប័ន្ន”។ ប្រធានបទនេះ អំពាវនាវឱ្យមានការពង្រឹងការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ដោយបង្កើនកិច្ចសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ការបង្កើនផ្នែកធនធានហិរញ្ញវត្ថុ ការកសាងសមត្ថភាពបច្ចេកទេស និងការលើក កម្ពស់ការស្តារឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា “អាស៊ាន”) រួមមាន ប៊្រុយណេ ដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសធារណរដ្ឋសង្គមនិយមវៀតណាម។ ការដឹកនាំ អនុលោមតាមគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន និងស្មារតីនៃឯកភាពកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។
រដ្ឋមន្ត្រីអាស៊ាន ប្តេជ្ញាធានានូវការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់មនុស្ស ជំនាន់បច្ចុប្បន្ន និងអនាគតកាល និងតម្កល់សុខុមាលភាព ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាចំណុចកណ្តាល នៃដំណើរការកសាងសហគមន៍អាស៊ាន។ការទទួលស្គាល់ ផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរមកលើអាយុជីវិត និងជីវភាព រស់នៅ។ ការទទួលស្គាល់ ចំពោះទិដ្ឋភាពហានិភ័យគ្រោះមហន្តរាយ ដែលតែងតែមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ រួមទាំងការកើនឡើងនូវភាពស្មុគស្មាញ នៃមុខសញ្ញាគ្រោះថ្នាក់ដែលប៉ះពាល់ដល់តំបន់ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការកើនឡើងហានិភ័យនៅតំបន់ទីក្រុង និងភាពស្មុគស្មាញ នៃ គ្រោះមហន្តរាយឆ្លងដែន។ ការរក្សាជំហរ ប្រកាន់ខ្ជាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ក្នុងគោលបំណងសម្រេចបាននូវការកាត់បន្ថយ ឱ្យបានកាន់តែ ច្រើននូវការបាត់បង់ មកលើជីវិត សង្គម សេដ្ឋកិច្ច និងទ្រព្យសម្បត្តិបរិស្ថាន របស់ប្រទេសជាសមាជិកអាស៊ាន។
កិច្ចព្រមព្រៀង AADMER បានអំពាវនាវឱ្យ ប្រទេសជាសមាជិកអាស៊ានសហការគ្នាក្នុងការអភិវឌ្ឍ និង អនុវត្តវិធានការកាត់បន្ថយ ការបាត់បង់ដោយគ្រោះមហន្តរាយ រួមទាំងការកំណត់អត្តសញ្ញាណហានិភ័យ គ្រោះមហន្តរាយ ការអភិវឌ្ឍប្រព័ន្ធតាមដានត្រួតពិនិត្យ ប៉ាន់ប្រមាណ និងប្រព័ន្ធផ្តល់ព័ត៌មានជាមុន ការត្រៀមរៀបចំជាស្រេច នូវជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ការផ្លាស់ប្តូរ ព័ត៌មាន និងបច្ចេកវិទ្យា និងការផ្តល់ជំនួយគ្នាទៅវិញទៅមក។
សូមរំលឹកផងដែរចក្ខុវិស័យអាស៊ានឆ្នាំ២០០៥ ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់បន្ថែម លើចំណុចរួមចំនួន៣ ដែលមានការពាក់ព័ន្ធគ្នានៅក្នុង ផែនការ សម្រាប់ភាពធន់ក្នុងតំបន់កាន់តែខ្លាំង ពោលគឺ៖ ការរៀបចំស្ថាប័ន និងការប្រាស្រ័យទាក់ទង ការកៀរគរហិរញ្ញវត្ថុ និងធនធាន និងភាពជាដៃគូ និងនវានុវត្តន៍។ការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងភាពធន់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដូចបានបង្ហាញនៅក្នុងឯកសារយុទ្ធសាស្ត្រផ្សេងៗ រួមទាំងសេចក្តីថ្លែងការណ៍របស់ អាស៊ានមួយ ការឆ្លើយ តបមួយ៖ អាស៊ានឆ្លើយតបនឹងគ្រោះមហន្តរាយតែមួយ នៅក្នុងតំបន់ និងក្រៅតំបន់ និងសេចក្តីថ្លែង ការណ៍ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពធន់ប្រកបដោយចីរភាព។
អាស៊ានបានធ្វើការប្តេជ្ញាចិត្ត ត្រូវបានបញ្ជាក់ជាថ្មី ឡើងវិញ ដោយសេចក្តីថ្លែងការណ៍របស់ទីក្រុងបាន់ដាសេរី ប៉េហ្គាវ៉ាន់ ស្តីពី គំនិតផ្តួចផ្តើមរួមជាយុទ្ធសាស្ត្រ ដើម្បីតភ្ជាប់ការឆ្លើយតបអាស៊ានទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយ (SHIELD) ដើម្បីអនុវត្តអភិក្រមអាស៊ានទាំងមូល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនភាព ស៊ីសង្វាក់គ្នា រវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អាស៊ាន រក្សាការប្តេជ្ញា បន្តតាមគោលដៅដែលបានកំណត់ដោយ ក្របខណ្ឌការងារសេនដាយ (Sendai) ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ ជាពិសេសតាមរយៈការអនុវត្តសកម្មភាពអាទិភាពទី៤ ស្តីពីការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
ប្រភព៖ ក្រសួងព័ត៌មាន