យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្លូវដែកចិន-ឡាវ បានគ្រប់គ្រងទំនិញនាំចូល និងនាំចេញបានជាង ១០លានតោន ចាប់តាំងពីដាក់ឱ្យដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១។
ទិន្នន័យពីគយចល័តបានបង្ហាញថា ទំនិញទាំងនេះមានតម្លៃប្រហែល ៤០,៧៧ប៊ីលានយ័ន (ប្រហែល ៥,៧៤ប៊ីលានដុល្លារអាម៉េរិក)។
ទំនិញដឹកជញ្ជូនតាមផ្លូវដែកនេះបានពង្រីកពី ៥០០ប្រភេទដំបូងដល់ជាង ៣.០០០ប្រភេទ នាពេលបច្ចុប្បន្ន ដោយសារវិធានការជាបន្តបន្ទាប់ដែលអនុវត្តន៍ដោយមន្ដ្រីគយចល័តគុនមីង ដូចជាការសាងសង់កំពង់ផែឆ្លាតវៃជាដើម។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤ ផ្លូវដែកនេះបានគ្រប់គ្រងទំនិញនាំចូល និងនាំចេញបានជាង ៣,៥៨លានតោន បានកើនឡើង ២២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនាមជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ផ្លូវដែកចិន-ឡាវ មានប្រវែង ១.០៣៥គីឡូម៉ែត្រតភ្ជាប់ពីទីក្រុងគុនមីងនៃខេត្តយូណានភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ៕
ប្រភព៖ ក្រសួងព័ត៌មាន