សេវាសារព័ត៌មានកងទ័ពបានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៅលើហេដ្ឋារចនាសម្ព័ន្ធនៃចលនាស៊ីអ៊ីតហេសបូឡាហ៍នៅក្នុងប្រទេសលីបង់។
យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន បានឱ្យដឹងថា គោលដៅសរុបប្រហែល២៩០កន្លែងត្រូវបានវាយប្រហារក្នុងរយៈពេល ២៤ម៉ោង រួមទាំងកុងតឺន័រមីស៊ីលរាប់ពាន់ផងដែរ។ សរុបមក កងទ័ពបានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួនពីរលើកនៅក្នុងប្រទេសលីបង់ក្នុងពេលថ្ងៃ។
ក្នុងអំឡុងពេលនៃការវាយប្រហារលើកទីមួយ គោលដៅចំនួន ១៨០កន្លែងត្រូវបានវាយប្រហារ ហើយក្នុងអំឡុងពេលវាយប្រហារលើកទីពីរ គោលដៅចំនួន ១១០កន្លែងត្រូវបានវាយប្រហារ។
សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងតំបន់ជាច្រើននៃភាគខាងត្បូងប្រទេសលីបង់។ សេវាសារព័ត៌មានបាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការដើម្បីធ្វើឱ្យចុះខ្សោយ និងលុបបំបាត់សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករហេសបូឡាហ៍៕
ប្រភព៖ ក្រសួងព័ត៌មាន