ទីភ្នាក់ងារសារព័ត៌មានរបស់កងទ័ពបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារថ្មីជាបន្តបន្ទាប់ទៅលើប្រទេសលីបង់ភាគខាងត្បូង ដោយផ្តោតសំខាន់ទៅលើទីតាំងយោធានៃចលនាស៊ីអ៊ីតហេសបូឡា។
ជាពិសេស កងយោធាបានកត់ត្រាវត្តមានសមាជិកនៃក្រុមប្រដាប់អាវុធហេសបូឡានៅជិតទីតាំងរបស់ Tayr Harfa។ លើសពីនេះទៀត យោធាបានរកឃើញវត្តមានរបស់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតនៅក្នុងតំបន់នៃទីតាំង Hilat al-Daba និងទីតាំង Houla ដោយទីតាំងទាំងនោះក៏ត្រូវបានវាយប្រហារផងដែរ។
បន្ថែមពីលើនេះទៀត នៅថ្ងៃកន្លងទៅ កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារលើយន្តហោះចម្បាំង UAV របស់ក្រុមហេសបូឡា ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបាញ់បង្ហោះ៕
ប្រភព៖ ក្រសួងព័ត៌មាន