រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិ Chigari នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលជាភូមិចុងក្រោយបង្អស់ដែលរុស្ស៊ីអះអាងថា ខ្លួនបានវាយដណ្តើមយកបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន CNA។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសជ័យជម្នះនេះ តាមរយៈសេចក្តីសង្ខេបប្រចាំថ្ងៃនៅលើបណ្តាញសង្គម។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានអះអាងថា ខ្លួនបានគ្រប់គ្រងភូមិតូចមួយផ្សេងទៀតនៅក្នុងតំបន់ដដែល ដែលត្រូវបានចាត់ទុកថា ជាចំណុចកណ្តាលនៃការប្រយុទ្ធដ៏សាហាវបំផុតនៅតាមបណ្តោយជួរមុខ។

ទោះបីជាយ៉ាងណា ក៏ដោយ អ៊ុយក្រែនអះអាងថា ការប្រយុទ្ធគ្នាដ៏សាហាវបំផុតកំពុងកើតឡើងនៅក្នុងតំបន់នេះ ហើយជម្លោះរវាងភាគីទាំងពីរហាក់ដូចជាបានជាប់គាំង ដោយភាគីទាំងសងខាងបានរាយការណ៍ពីការខាតបង់យ៉ាងច្រើននៅសមរភូមិ។ គួរបញ្ចាក់ថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទាមទារម្តងទៀតឱ្យអ៊ុយក្រែនដកទ័ពចេញទាំងស្រុងពីតំបន់ Donetsk រួមជាមួយនឹងតំបន់ចំនួនបីផ្សេងទៀតនៅភាគខាងត្បូង និងខាងកើតនៃប្រទេស ជាលក្ខខណ្ឌ សម្រាប់ការបញ្ចប់សង្រ្គាម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.