ជំនួយការរបស់វិមានក្រឹមឡាំង លោក យូរី យូស្សាកូវ (Yury Ushakov) បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្វើកិច្ចពិភាក្សាមួយទល់មួយជាមួយមេដឹកនាំស្ទើរតែទាំងអស់ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) កាលពីថ្ងៃទី២២ ខែតុលា ដោយបានពិភាក្សាអំពីប្រធានបទសំខាន់ៗបំផុត។

លោក យូស្សាកូវ បាននិយាយថា «មេដឹកនាំរបស់យើងមានកិច្ចសន្ទនាក្នុងទម្រង់មួយទល់នឹងមួយ។ លោកបានពិភាក្សាតូចមួយជាមួយមេដឹកនាំទាំងអស់។ ហើយពួកគេបានពិភាក្សាអំពីបញ្ហាសំខាន់បំផុត និងរសើបបំផុត»។

មន្ត្រីរូបនេះបាននិយាយថា ប្រធានបទស្តីពីអ៊ុយក្រែន ត្រូវបានជជែកផងដែរនៅក្នុងអំឡុងពេលអាហារពេលល្ងាចក្រៅផ្លូវការរបស់លោក ពូទីន ជាមួយបណ្តាមេដឹកនាំទាំងនោះ ដោយលោកបាននិយាយបន្ថែមថា ប្រធានបទនេះមិនត្រូវបានពិភាក្សាជាមួយអ្នកចូលរួមទាំងអស់នៃកិច្ចប្រជុំនេះទេ ដោយវាត្រូវបានពិភាក្សាយ៉ាងលម្អិតជាមួយមេដឹកនាំមួយចំនួន ហើយមេដឹកនាំមួយចំនួនផ្សេងទៀត វាមិនត្រូវបានគេពិភាក្សានោះទេ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.