សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងតែធ្វើទស្សនកិច្ចជាផ្លូវការពីថ្ងៃទី១៦ដល់ថ្ងៃទី.១៩ឧសភា នៅសាធារណរដ្ឋកូរ៉េដែលនៅថ្ងៃទី២នៃដំណើរទស្សនកិច្ចនេះ
ភាគីកម្ពុជានិងកូរ៉េបានចុះហត្ថលេខាលើឯកសារចំនួន ៦ ៖
១-វិធីសារកែសម្រួលកិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទានដី មូលនិធិកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ដល់ឆ្នាំ ២០២៦។
២-អនុស្សាណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ។
៣-អនុស្សាណៈនៃការយោគយល់គ្នាស្ដីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។
៤-លិខិតថ្លែងបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្រ្កាបគ្រឿងញៀន។
៥-អនុស្សាណៈនៃការយោគយល់គ្នាស្ដីអំពីកម្មវិធីអភិវឌ្ឍន៍ជំនាញនិងទេពកោសល្យវិជ្ជាជីវៈ។
៦-កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី៤៕
ប្រភព៖ ក្រសួងព័ត៌មាន