ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើរបស់ម៉ាឡេស៊ីនៅតែមានកម្រិត ៣,៣ ភាគរយនៅក្នុងខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងកម្លាំងពលកម្មរបស់ប្រទេសនៅតែមានស្ថិរភាពនៅក្នុងខែកុម្ភៈ ស្របតាមការអភិវឌ្ឍន៍នៃសកម្មភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

ដូច្នេះកម្លាំងពលកម្មបានបន្តកត់ត្រាការកើនឡើងពីមួយខែទៅមួយខែដោយបន្ថែមចំនួន ០,១ ភាគរយដែលមានចំនួន ១៧,០៧ លាននាក់។ ទន្ទឹមនឹងនេះដែរ អត្រាចូលរួមកម្លាំងពលកម្មនៅខែកុម្ភៈ មានចំនួន ៧០,២ ភាគរយ ដូចដែលបានកត់ត្រាក្នុងខែមករា។ចំនួនអ្នកមានការងារធ្វើនៅតែមានការកើនឡើងដោយពីមួយខែទៅមួយខែមានការកើនឡើង ០,២ ភាគរយ ចំនួន ១៦,៥១ លាន នាក់។ យោងតាម នាយកដ្ឋានស្ថិតិម៉ាឡេស៊ីឲ្យដឹងថា ទីតាំងទីផ្សារការងារត្រូវបានព្យាករណ៍ថាមនឹងបន្តកើនឡើងក្នុងប៉ុន្មានខែបន្ទាប់ ដែលគាំទ្រដោយតម្រូវការការងារបន្តឆ្ពោះទៅរកសេដ្ឋកិច្ចកាន់តែប្រសើរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.