ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (The Regional Comprehensive Economic Partnership) ឬហៅកាត់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកដែលត្រូវបានគេរំពឹងទុកថានឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនគួរឲគត់សម្គាល់ នេះបើយោងតាមទស្សនៈរបស់លោកស្រី Teo Lay Cheng.ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិកមានដូចជា អូស្រ្ដាលី ប្រ៊ុយណេ កម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា នូវែលសេឡង់ ហ្វីលីពីន សហិ្ហបុរី ថៃ និង វៀតណាម។
អ្នកស្រីឯកអគ្គរដ្ឋទូតក៍បានមានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជាមានកំណើនឆាប់រហស័ ចាប់តាំងពីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមក ហើយបានដើរ លើផ្លូវនៃសេរីភាវូបនីយកម្មសេដ្ឋកិច្ច”។ ភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៍ធំបំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងថានឹងធ្វើឲមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កើនឡើងជាលំដាប់។
អ្នកស្រីក៍បានចង្អុលបង្ហាញទៀតថា ដោយសារតែប្រទេសកម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ីអាគ្នេយ៍ លក្ខណៈនេះធ្វើឲប្រទេសកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ល្អមួយ។ កម្ពុជាបានកំណត់គោលដៅថាខ្លួននឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និង ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ 2050។ លោកស្រីបានបានមានប្រសាសន៍បន្តថា ក្រុមហ៊ុនខ្នាតតូច និង ក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារជាច្រើនមកពីសិង្ហបុរីបានបង្កើតវត្តមានរបស់ពួកគេរួចជាស្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះ ថ្លែងក្នុងសិក្ខាសាលានេះ លោកសុខ ឃឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា “កម្ពុជាសម្រចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ 7.7 ភាគរយក្នុងរយះពេល 20 ឆ្នាំចុងក្រោយនេះ ដោយសារសន្ដិភាព ស្ថិរភាពនយោបាយ និង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ សេដ្ឋកិច្ចបើកចំហរបាននាំមកនូវវឌ្ឍនភាពដល់សង្គមទាំងមូល លើកកម្ពស់ជីវភាពរស់នៅ និងបង្កើតការងារល្អសម្រាប់ប្រជាជនរបស់យើង”។
លោកអគ្គរាជទូតក៍បានលើកឡើងពីទំនាក់ទំនងដ៍រឹងមាំរវាងកម្ពុជា និង សិង្ហបុរី។ “កម្ពុជា និងសិង្ហបុរីទទួលបានទំនាក់ទំនងដ៍រឹងមាំ យូរអង្វែង និងល្អឥតខ្ចោះ និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលគាំទ្រដោយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
“ទំនាក់ទំនងទ្វេភាគីបានបន្ដរីកចម្រើនខ្លាំងទៅខ្លាំងទៅ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្នុងមួយទសវត្សរ៍កន្លងទៅ រហូតឈានដល់ 6.8 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ទោះបីជាមានការរំខានពី ជម្ងឺរាតត្បាតកូវិត-១៩ ក៍ដោយ។ លំហូរវិនិយោគពីសិង្ហបុរីមកកម្ពុជាកើនដល់ 134.81 លានដុល្លារក្នុងឆ្នាំ 2021 ដែលធ្វើអោយកម្ពុជាក្លាយជាប្រភពសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបណ្ដាប្រទេសនានា។ សិង្ហបុរីគឺជាអ្នកវិនិយោគធំទីបីដែលមានទឹកប្រាក់សរុបចំនួន 2.7 ពាន់លានដុល្លារបន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។
ប្រភព៖ Khmer Times