ពិភពលោកគឺមានការភាន់ច្រលំពីការបំផ្លិចបំផ្លាញដោយសង្រ្គាមនុយក្លេអ៊ែរ និង ស្ថិតនៅក្នុងគ្រោះថ្នាក់ដែលមិនអាចមើលឃើញបានចាប់តាំងពីសង្រ្គាមត្រជាក់មក, នេះបើតាមការព្រមានរបស់រដ្ឋលេខាធិការអង្គការសហប្រជាជាតិ។
លោក Antonio Guterres បាននិយាយថា៖ «យើងមានសំណាងដ៏មហាអស្ចារ្យរហូតមកដល់សព្វថ្ងៃនេះ ។

លោកក៏បានបន្ថែមថា៖ ចំពេលដែលមានការកើនឡើងនូវភាពតានតឹងនៃនយោបាយសកល, មនុស្សជាតិភាគច្រើនគឺមានការយល់ខុស និង គណនាខុសឆ្ងាយពីការសាបសូន្យនៃនុយក្លេអ៊ែរ។ ការថ្លែងរបស់លោកបានធ្វើឡើងនៅក្នុងពិធីបើកសន្និសីទមួយស្តីពីការចុះហត្ថលេខារបស់ប្រទេសមួយចំនួនលើសន្ធិសញ្ញាការមិនរីកសាយភាយនុយក្លេអ៊ែ។ គួររំលឹកផងដែរថាសន្ធិសញ្ញានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបញ្ឈប់ការរីករាលដាលកាន់តែច្រើនឡើងនៃអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសដ៏ទៃទៀត និង ដើម្បីបន្តសម្រេចគោលដៅចុងក្រោយបំផុតគឺការរំសាយចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ។
រហូតមកដល់ពេលនេះផងដែរ មានប្រទេសជាច្រើននៅក្នុងពិភពលោកស្ទើរតែទាំងអស់បានចុះហត្ថលេខាលើ សន្ធិសញ្ញា NPT រួមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរសំខាន់ៗទាំងប្រាំផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក៏មានប្រទេសមួយចំនួនតូចមិនព្រមចុះហត្ថលេខា លើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនុយក្លេអ៊ែ ៤ ហើយស្ថិតនៅក្នុងការសង្ស័យអំពីការផលិតអាវុធក្លេអ៊ែរ មានដូចជា ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថាន។
អគ្គលេខាធិកា Guterres បាននិយាយថា “ភាពសំណាងរបស់ពិភពលោកដែលមានរហូតមកដល់ពេលនេះប្រហែលជាមិនអាចស្ថិតស្ថេរទេជាពិសេសការជៀសវាងពីគ្រោះមហន្តរាយដែលបង្កដោយនុយក្លេអ៊ែរ ហើយបានជំរុញពិភពលោកអោយខំប្រឹងជាថ្មីក្នុងដំណើរឆ្ពោះទៅរកការលុបបំបាត់ចោលនូវអាវុធគ្រប់ទម្រង់ទាំងអស់។
ភាពសំណាងមិនមែនជាយុទ្ធសាស្ត្រ និង មិនមែនជាខែលការពារពីភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលអាចឈានដល់ការកើនឡើងកម្តៅនៃជម្លោះនុយក្លេអ៊ែរ, នេះបើតាមប្រសាសន៍របស់លោក Guterres ហើយលោកក៏បានព្រមានផងដែរថាភាពតានតឹងអន្តរជាតិទាំងនោះកំពុង “ឈានដល់កម្រិតខ្ពស់ថ្មីមួយកាន់តែខ្ពស់” ជាពិសេស ការឈ្លានពានរបស់អ៊ុយក្រែន, ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងនៅតំបន់មជ្ឈិមបូព៌ាជាដើម ដែលទាំងអស់នេះហើយជាឧទាហរណ៍បង្ហាញពីការកើនឡើងនូវកម្តៅនយោបាយអន្តរជាតិ។
យន្តការរបស់ប្រធានាធិបតី Putin ដែលបានដាក់កម្លាំងនុយក្លេអ៊ែរឲ្យមានកាត្រូវបានគេចោទប្រកាន់យ៉ាងខ្លាំងថា កំពុងតែបង្កើនកម្ដៅនាពេលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាខែកុម្ភៈ។
ប្រធានាធិបតី Putin ក៏បានគំរាមទៅប្រទេសដែលប្រឆាំងនឹងប្រទេសរុស្សីថា ខ្លូនអាចនឹងប្រើអាវុធនុយក្លេអ៊ែរប្រសិនបើរុស្សីទទួលរងការគំរាមគំហែង។
នៅថ្ងៃ ចន្ទ ប្រធានាធិបតី Putin បាននិយាយក្នុងសន្និសីទនៃការមិនរីករាលដាលនៃអាវុធនុយក្លេអ៊ែរថា ក្នុងសង្គ្រាមនេះ គ្មាននរណាឈ្នះទេ ហើយសង្គ្រាមនុយក្លេអ៊ែរក៏មិនត្រូវកើតឡើងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinkenបានថ្កោលទោសប្រទេសរុស្សីបន្ថែមថា “ប្រទេសអ៊ុយក្រែនបានប្រគល់អាវុធនុយក្លេអ៊ែរដែលខ្លួនមាននៅសម័យសូវៀតក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទទួលបានការធានាសន្តិសុខនាពេលអនាគតពីសំណាក់រុស្ស៊ី និងប្រទេសដទៃទៀតប៉ុន្តែបែរជាមានការឈ្លានពានពីរុស្សីទៅវិញ។”
“ការធ្វើបែបនេះនឹងធ្វើឲ្យបណ្ដាប្រទេសជុំវិញពិភពលោកគិតថា ខ្លួនត្រូវតែមានអាវុធនុយក្លេអ៊ែរដើម្បីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសដ៏ទៃមកលើឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសខ្លួន។”
