ជម្រាបសួរបងប្អូន សូមស្វារគម៍មកកាន់ AVI news ថ្ងៃនេះយើងនឹងងាកមកមើលប្រធានបទដែលទាក់់ទងជាមួយលំហអាកាស។ សំណួរដូចជា ដូចម្ដេចដែលហៅថាភព?តើតារា ភពរណប ភពខុសគ្នាដូចម្តេចខ្លះ ?ភពក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប៉ុន្មាន? អ្វីខ្លះ? នឹងត្រូវាបានឆ្លើយ។
ភពទាងំអស់គឺជាវត្ថុដ៏ធំដែលមានគន្លងគោចរវិលជុំវិញដួងតារា (ផ្កាយ) ដែលមានទំហំតូចជាងផ្កាយ តែមិនបញ្ចេញពន្លឺទេ។ ភពជាអង្គដែលគ្មានពន្លឺដោយខ្លូនឯងទេ តែទទួលពន្លឺពីអង្គដទៃ(ព្រះអាទិត្យ)។ ភាសាខ្មែរពាក្យ “ភព” មកពីពាក្យដើម “ភវ” នៃសំស្គ្រឹត និងបាលីដែលមានន័យថា៖ ប្រទេសឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក : សត្វទាំងឡាយតែងអន្ទោលកើតស្លាប់ក្នុងភពតូចភពធំ, ទាំងផែនភព ឬ ទាំងភពផែន ទាំងពិភពលោក។ សូមអ្នកបែងចែកឲច្បាស់រវាងតារា ភពរណបនិងភព។ តារាភាគច្រើនបញ្ចេញពន្លឺដោយខ្លួនឯង គឺជាតារាដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ ភពរណបគឺជា អង្គធម្មជាតិ ឬអង្គសិប្បនិម្មិតដែលវិលជុំវិញអង្គដែលធំជាងវា។ ចំណែកឯ ភពគឺជា អង្គធម្មជាតិដែលទទួលពន្លឺពីគេ។ ភពត្រូវបានចាត់ថ្នាក់ជាពីរក្រុម មួយក្រុមគឺជា ភពក្នុង និងមួយក្រុមទៀតគឺជា ភពក្រៅ។ ការចាត់ថ្នាក់មួយបែបទៀតបង្ហាញជា ភពសិលា និងភពឧស្ម័នដោយផ្អែកលើ ទំហំ ដង់ស៊ីតេ និងកត្តាផ្សេងៗទៀត។ ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមាន ៨ ឬ ៩ គឺ៖
– ភពក្នុងមាន:
- ភពពុធ
- ភពសុក្រ
- ភពផែនដី
- ភពអង្គារ
- ភពព្រហស្បតិ៍
ភពក្នុងទាំងអស់់មានសំបកជាសិលានៅពាសពេញផ្ទៃភព និងមានម៉ង់តូនៅពីក្រោមសំបក។ ស្នូលរបស់ភពក្នុងមានផ្ទុកសារធាតុដែក។
- ភពក្រៅ
- ភពសៅរិ៍
- ភពណិបទូន
- ភពព្លូតុង (ប៉ុន្ដែសហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union) បានទម្លាក់ព្លូតុងពីតំណាងភព ឥឡូវនេះ ភពភ្លុយតូត្រូវបានចាត់ថ្នាក់ជាភពតឿ ពីព្រោះទោះបី វាមានទំហំធំល្មមវាមិនធំគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគន្លងរបស់វានិងវេកចេញពីវត្ថុផ្សេងៗជុំខ្លួនវា)
- និងភពអ៊ុយរ៉ានុស
ផ្ទៃភពរបស់ភពក្រៅបានគ្របដណ្តប់ដោយបរិយាកាសយ៉ាងក្រាស់ដែលមានផ្ទុកឧស្ម័នអ៊ីដ្រូសែន អេល៉្យូម និងសារធាតុផ្សេងៗទៀត។ ស្នូលរបស់់ភពក្រៅមានផ្ទុទឹកកករឹង សិលា និងរ៉ែដែក។
-ភពនៅជិតព្រះអាទិត្យជាងគេគឺភពពុធ។
-ភពនៅឆ្ងាយពីព្រះអាទិត្យជាងគេគឺព្លូតុង។
-ភពដែលអ្នកប្រាជ្ញសង្ស័យថាអាចមានជីវិតរស់នៅគឺភពអង្គារ។
ជារួមមក ភពជាអង្គដែលគ្មានពន្លឺដោយខ្លូនឯងទេ ទទូលពន្លឺពីអង្គដទៃ។ ភពត្រូវបានចាត់ថ្នាក់ជាពីរក្រុម មួយក្រុមគឺជា ភពក្នុង និងមួយក្រុមទៀតគឺជា ភពក្រៅ។ សង្ឃឹមថា Video បានផ្តល់ចំណេះដឹងដំបូងរាកៗ ទៅថ្ងៃមុន យើងនឹងស្វែងយល់ឲេជ្រៅជាងនេះក្នុងថ្ងៃអនាគត។