សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែឧសភានេះ
សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២- ១៣ ខែឧសភា ឆ្នាំ២០២២ នារដ្ឋធានីវ៉ាស៊ីនតោន តាម រយៈការអញ្ជើញពីប្រធានាធិប តីអាមេរិក ចូ បៃដិន។ តាមរយៈលិខិតបកប្រែផ្លូវការដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក មានសេចក្ដីសោម នស្សរីករាយ ដែលមាន ឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហ រដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ប្រធានាធិបតីអាមេរិកសង្ឃឹម ថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមានសុខភាពល្អ។ ប្រធានាធិបតីអាមេរិក បានបន្តថា ក្នុងនាមប្រជាជនអាមេរិកទាំងអស់ សូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។ នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាស ធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹត ចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់ ។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធ សាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក ចូ បៃដិន មានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអា មេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសកិច្ច ប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរ អង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ប្រធានាធិបតី ទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃ ទៀត នៅសេតវិមាន។
សហភាពអឺរ៉ុបកំពុងបំផ្លាញសន្តិសុខថាមពលខ្លួនឯងដោយសារតែបម្រាមនាំចូលប្រេងពីរុស្ស៊ី
នៅសប្ដាហ៍នេះសហភាពអឺរ៉ុបបានប្រកាសពីសំណើដ៏ធំ លើបម្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ីនៅត្រឹមដំណាច់ឆ្នាំ២០២២ នេះ។ បន្ទាប់ពីការចរចាដ៏តានតឹងដែលមានការជំទាស់ពីរដ្ឋជាសមាជិកមួយចំនួនរួមទាំងហុងគ្រី និងស្លូវ៉ាគី និងមន្ទិលជាសាធារណៈជុំវិញផលប៉ះពាល់នៃវិធានការនានា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនដេឡេយអិន បានប្រកាសថា វិធានការទាំងនេះនឹងត្រូវបានអនុវត្តសន្សឹមៗរហូតដល់ដំណាច់ឆ្នាំនេះ។ ចំណាត់ការនេះមិនបានធានាដល់ទីផ្សារទេ ដោយតម្លៃប្រេងឆៅបានហក់ឡើងយ៉ាងលឿនលើស ១១៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតត្រឹមព្រឹកថ្ងៃសុក្រសប្ដាហ៍មុន ហើយក្រុមមន្ត្រីក្រុង Moscow បានព្យាករណ៍ថា ប្លុកនេះនឹងនៅតែទិញប្រេងពីរុស្ស៊ីតាមរយៈប្រទេសទីបី និងអន្តរការី ជាយុទ្ធសាស្ត្រមួយដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ដោយប្រទេសអ៊ីរ៉ង់ក្រោមការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក។ ទោះបីជាវិធានការទីផ្សារតឹងតែងក៏ដោយ សម្រាប់ហេតុផលជាច្រើនសហភាពអឺរ៉ុបត្រូវបានកំណត់ថា ជាអ្នកចាញ់ដ៏ធំបំផុតនៃកិច្ចខិតខំប្រឹងប្រែងបែបនេះ។ បម្រាមដែលបានស្នើឡើងបង្ហាញពីភាពងាយរងគ្រោះ ជាយុទ្ធសាស្ត្រដ៏ធំមួយនៅក្នុងសន្តិសុខថាមពលរបស់ខ្លួន ដែលជាសមត្ថភាពរបស់រដ្ឋ ឬក្រុមរដ្ឋមួយចំនួន ដើម្បីធានាបាននូវការចូលប្រើប្រាស់ធនធានថាមពល នៅពេលដែលពួកគេមិនមានលទ្ធភាពផលិតបានគ្រប់គ្រាន់សម្រាប់ខ្លួនឯង។