សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃនិងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងសម្រាប់ឆ្នាំ២០២២
នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ សួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ ៣៥០នាក់។ កម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ឱ្យដឹងថា កុ្រមពិភាក្សាទាំង៦ក្រុមបានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២នេះ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុល។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ផ្អែកតាមរបាយការណ៍នៃលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របាយការណ៍បូកសរុបលទ្ធផលការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ព្រមទាំងលទ្ធផលនៃកិច្ចពិភាក្សានៃក្រុមនីមួយៗ។
សម្តេចក្រឡាហោម ស ខេង បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដើម្បីអនុវត្តទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ធភាពដែលមានដូចជា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាជាប់រវល់នូវការអនុវត្តវិធានការសុខាភិបាលប្រឆាំកូវីដ១៩ យ៉ាងណាក្តី ក៏កងម្លាំងសន្តិសុខ នូវតែបន្តអនុវត្តការងារនានាក៏ដូចជាការបង្ក្រាបនូវបទល្មើសនានាបានយ៉ាងសកម្ម។
លើសពីនេះទៀតសម្តេចក្រឡាហោមស ខេង បានថ្លែងអំណរគុណចំពោះការចូលរួមផ្តល់នូវធាតុចូលដ៏មានសារសំខាន់របស់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំងអស់នៅលើប្រធានបទសម្រាប់ការពិភាក្សា ជាមួយគ្នានេះ សម្តេចក្រឡាហោម មានប្រសាសន៍ ដោយសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើការប្តេជ្ញាចិត្ត និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តសម្រេចបានជោគជ័យនូវទិសដៅការងាររបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២២ នេះ។
តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី
លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។
ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕
រដ្ឋមន្ត្រីការបរទេសចិន លោក Wang និយាយជាមួយរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក លោក Blinken អំពីអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន អំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ទាំងសហរដ្ឋអាមេរិក និងចិន។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍អំពីការហៅទូរស័ព្ទរបស់លោក Wang ជាមួយ Blinken ថា “ស្ថានភាពនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ” ។ បញ្ហានៅជុំវិញអ៊ុយក្រែននេះ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការពន្យារពេលការអនុវត្តកិច្ចព្រមព្រៀង Minsk ថ្មី ។ នោះសំដៅទៅលើកិច្ចព្រមព្រៀងសម្រាប់កាត់បន្ថយជម្លោះដែលបានចុះហត្ថលេខាកាលពីឆ្នាំ 2015 ដោយតំណាងរុស្ស៊ី អ៊ុយក្រែន អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី ។ លោក ពូទីន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង មុនការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុង។ បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលមិននិយាយពីឈ្មោះអ៊ុយក្រែន ប៉ុន្តែបានប្រឆាំងនឹង “ការពង្រីកបន្ថែមទៀត” នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ អ៊ុយក្រែនចង់ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដ៏មានឥទ្ធិពល ប៉ុន្តែរុស្ស៊ីបានជំទាស់ដោយហេតុផលថាទង្វើបែបនេះនឹងជាការគំរាមកំហែងផ្ទាល់ដល់ព្រំដែនរបស់ខ្លួន។ ការវាយប្រហារលើសមាជិកណាតូតែមួយត្រូវបានគេចាត់ទុកថាជាការវាយប្រហារលើប្រទេសជាសមាជិកទាំងអស់។