សូមស្វាគមន៍ការអញ្ជើញមកដល់របស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន! នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ បានអញ្ជើញរៀបចំអាហារពេលល្ងាចស្វាគមន៍ជូនដល់រដ្ឋមន្រ្ដីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន ព្រមទាំងលោកជំទាវ មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ។