សម្ដេចក្រឡាហោម ស ខេង បន្តជំរុញឱ្យប្រជាពលរដ្ឋបង្កើនការទប់ស្កាត់ជំងឺកូវីដ- ១៩
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បន្តជំរុញឲ្យប្រជាពលរដ្ឋបង្កើនការទប់ស្កាត់ជំងឺកូវីដ- ១៩ ដើម្បី កាត់បន្ថយការរីករាលដាលនៅក្នុងសហគមន៍និងលើកកម្ពស់សុខភាពរបស់យើងទាំងអស់គ្នា។
សម្រាប់ប្រទេសកម្ពុជាសម្ដេច ស ខេង បានសម្តែងការកោតសរសើរចំពោះការគាំទ្រនិងការប្រកាន់ខ្ជាប់នូវ វិធានការរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋដែលបានធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ – ១៩ ថ្វីបើដូច្នេះត្រូវបន្តការកាពារឲ្យបានខ្ជាប់ខ្ជួនជាបន្ត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតី ក្នុងជំនួបធុរកិច្ចលើកទី១ កម្ពុជា-ហុងគ្រី
នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”។ ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជននិងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ។ ធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយ បរិយាប័ន្ននិងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន៖ (១)កសិកម្មនិងផលិតផលកសិកម្ម (២) បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន (៣) ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ (៤) សេវាកម្មទេសចរណ៍ (៥) ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង(៦) ផលិតផលកម្មន្តសាល។ ជាកិច្ចបញ្ចប់ វេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីនេះ បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសដ៏ស្និទ្ធិស្នាល និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។
អាមេរិកជំរុញអោយពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅបេឡារុស ចាកចេញឥឡូវនេះចំពេលមានការគំរាមកំហែងពីរុស្ស៊ី
ក្រសួងការបរទេសបានបង្កើនការក្រើនរំលឹកដល់ប្រជាពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុស្ស ថាជាកន្លែងរបស់ទាហានរុស្ស៊ីរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដែលធ្វើអោយមានការគំរាមកំហែងដល់សមយុទ្ធយោធា មកដល់ឥឡូវនេះពលរដ្ឋអាមេរិកជាច្រើនត្រូវបានជំរុញអោយចាកចេញពីប្រទេសបេឡារុស្សជាបន្ទាន់ ។ ប្រទេសបេឡារុស្ស និង រុស្ស៊ីបានចាប់ផ្តើមអនុវត្តសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ ដោយនាំយកទាហានរុស្ស៊ីរាប់ពាន់នាក់ ដែលក្នុងនោះមានទាំងសពា្វវុធ និង ឧបករណ៍ទំនើបៗទៅកាន់ប្រទេសគ្មានច្រកសមុទ្រដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី និង អ៊ុយក្រែន ។ ក្រុមប្រឹក្សារដ្ឋអាមេរិកបាននិយាយថា ស្ថានភាពមួយនេះគឺមិនអាចទាយទុកជាមុនបានឡើយ ហើយវាពិតជាមានភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់ ដោយបានបង្កើនអាសន្នកាន់តែខ្លាំងឡើងពីស្ថានទូតអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានជំរុញអោយប្រជាជនអាមេរិកចាកចេញជាបន្ទាន់កាលពីថ្ងៃសៅរ៍ ។ ការក្រើនរំលឹកដ៏បន្ទាន់នេះមិនមានការអនុវត្ត ចំពោះទៅលើប្រទេសទាំងមូលនោះទេ គឺចំពោះតែតំបន់ Transnistria ប៉ុណ្ណោះ ដែលជាតំបន់ដាច់ស្រយាល និង មិនមានការទទួលស្គាល់ ។ រដ្ឋបាលលោក Biden បាននិយាយថា ខ្លួននឹងមិនប្រើប្រាស់យោធាអាមេរិក ដើម្បីជួយជម្លៀសពលរដ្ឋអាមេរិក ប្រសិនបើសង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់ ។ ប្រតិបត្តិការដ៏វឹកវរជាប្រវត្តិសាស្ត្រនោះ នៅទីបំផុតបានជម្លៀសមនុស្សប្រហែល 124,000 នាក់ ប៉ុន្តែក្រសួងការបរទេសបានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមែនជាគំរូទេ។