យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលជាប្រភេទវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។
របាយការណ៍ក៏បានបញ្ជាក់ពីការចាក់ដូសជំរុញ (ដូសទី៣) ដែលសម្រេចបានប្រមាណជាង ៤លាន៤សែននាក់ផងដែរ។ ដោយឡែកក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន ១០ ១៧៦ ៣៥៥ នាក់ ដែលស្មើនឹង ១០១.៧៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ ចំនួន ១ ៨១៤ ៣៨៤ នាក់ ដែលស្មើនឹង ៩៩.២៩% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់ ហើយកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន ២ ០០៣ ៥៨៥ នាក់ ដែលស្មើនឹង ១០៥.៥៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។
សម្រាប់កុមារដែលមាន អាយុ ០៥ឆ្នាំវិញ សម្រេចចាក់បានដូសទី១ ចំនួន ៣១៤ ៥៧៩ នាក់ ដែលស្មើនឹង ១០៣.៣៧% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់។គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន រួមទាំងជនបរទេស បានចំនួនជាង ១៤លាននាក់ ដែលស្មើនឹងជិត ៩០% នៃប្រជាជនសរុបប្រមាណ ១៦លាននាក់។សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នេះ គឺធ្វើឡើងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តអាចមកទទួលវ៉ាក់សាំងបាន ដោយមូលហេតុពាក់ព័ន្ធនឹងកម្រិតនៃសីតុណ្ហភាព នៃការថែរក្សាវ៉ាក់សាំង៕
ដោយ ផែន រតនៈ
ប្រភព៖ AKP News