ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ប្រមាណ ១៣លាន ៩សែនដុល្លារសហរដ្ឋអាម៉េរិក ជូនដល់កម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពងផែស្វយ័តក្រុងព្រះសីហនុ ដែលពិធីចុះហត្ថលេខានេះធ្វើឡើងនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
រូបថត៖ ឯល វឌ្ឍនៈ
ប្រភព៖ AKP News