នៅក្នុងវេទិកា Think Tank កម្រិតខ្ពស់រវាងចិន-អាស៊ាន បានលើកឡើងអំពីប្រធានបទ ការធ្វើការងារដោយសាមគ្គីភាព និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅទីក្រុងហៃគូ ប្រទេសចិន នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ភាពស៊ីជម្រៅនៃទំនុកចិត្តជាយុទ្ធសាស្រ្តរវាងចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាស៊ាន បានធ្វើឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរបានផ្តល់នូវការជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងសង្គម ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៅក្នុងប្រទេសចំនួន ១១ និងបានរួមចំណែកយ៉ាងធំធេងដល់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។
លោក Ong Tee Keat ប្រធានមជ្ឈមណ្ឌលសម្រាប់សមាហរណកម្មអាស៊ីបានលើកឡើងថា ជំងឺរាតត្បាតកូវីដ១៩ បានពង្រឹងចំណងសាមគ្គីភាព និងភាពអាស្រ័យទៅលើសេដ្ឋកិច្ចយ៉ាងខ្លាំងរវាងចិន និងអាស៊ាន។