ទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោកជំទាវ ម៉ារីស ផេន
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលីទទួលការអញ្ជើញរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងអំឡុងពេលទស្សនកិច្ច លោកជំទាវ ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានជំនួបត្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ រួមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ជំទាវ នឹងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការពង្រឹងនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា។