នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ច ន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលេីកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញចំនួន ៤ ០០០ ០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់។