សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ G20 នៅទីក្រុងរ៉ូម
នៅថ្ងៃទី៣០ និង៣១ ខែតុលា មេដឹកនាំ G20 បានធ្វើការជួបប្រជុំគ្នានៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីដោះស្រាយទៅលើបញ្ហាកូវីដ-១៩ និងដើម្បីបង្រួបបង្រួមគ្នាក្នុងកិច្ចប្រឹងប្រែង ដើម្បីស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ក៏ដូចជាការរីចម្រើនប្រកបដោយបរិយាប័ន្នទូទាំងពិភពលោក។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំ G20 បានប្តេជ្ញាចិត្តក្នុងការ កាត់បន្ថយបញ្ហាសុខភាពពិភពលោក និងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតសកល ដែលបានប៉ះពាល់ទៅដល់មនុស្សរាប់ពាន់លាននាក់ និងបង្អាក់វឌ្ឍនភាពសមិទ្ធផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិង សង្វាក់ផ្គត់ផ្គង់។
មេដឹកនាំ G-20 គាំទ្រដល់ប្រទេសដែលត្រូវការជំនួយជាចាំបាច់ ក្នុងការដោះស្រាយវិបត្តិនៃជំងឺរាតត្បាត ធានានូវសន្តិសុខស្បៀង និរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌើ។
(ប្រភព៖ ក្រុមប្រឹក្សាសហគមន៍អឺរ៉ុប)