កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។
លទ្ធផលទទួលបានរួមមាន៖ ១-មេដាយមាស លើវិញ្ញាសា ទ្វាមេគុនដៃ កីឡាការិនី យស់ សញ្ចនា។ ២-មេដាយមាស លើវិញ្ញាសា មេគុនដៃគូ កីឡាករ ធួន ណារ៉ាក់ និងវ៉ន សុខស្រីពិសិដ្ឋ។ ៣-មេដាយមាស លើវិញ្ញាសាជាក្រុម ដោយកីឡាករ គឹម ទិត្យសុវឌ្ឍន: កីឡាករ រុន សាលីត កីឡាករ ពន្លឺ ពេជ្រមរកត កីឡាករ អោក រិទ្ធានី កីឡាករ ព្រំ ពេញពិសាល កីឡាករ ឈើន វណ្ណរិទ្ធ កីឡាការិនី យស់ សញ្ចនា និងកីឡាការិនី ភិរម្យ មន្នីរ័ត្ន។ ៤-មេដាយប្រាក់ លើវិញ្ញាសាទ្វារមេគុនដៃបុរស គឺកីឡាករ ពេជ្រ ពន្លឺ។ ៥-មេដាយប្រាក់ កីឡាការិនី ស៊ិន សៀវស៊ាន កីឡាករ អៃ សំអ៊ុន លើវិញ្ញាសា សមយុទ្ធដៃគូ។
ប្រទេសដែលចូលរួមមានចំនួន ១២ប្រទេស រួមមាន ឡាវ អេហ្ស៊ីប វៀតណាម ឥណ្ឌា អ៊ូបេគីស្ថាន ហ្គាណា ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ង់ សិង្ហបុរី កូរ៉េ និងកម្ពជា។ កម្មវិធីប្រកួតនេះរៀបចំដោយ WoMAU ដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ២២០នាក់។
ប្រភព៖ Camsoc