MDEC និង MDA នឹងជំរុញអេកូឡូស៊ីនៃប្រព័ន្ធសេដ្ឋកិច្ចឌីជីថល
ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគំនិតផ្តួចផ្តើម និងអត្ថប្រយោជន៍នៃអេកូឡូស៊ីនៃប្រព័ន្ធសេដ្ឋកិច្ចឌីជីថលសារជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) និងសមាគមឌីជីថលម៉ាឡេស៊ី (MDA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជុំវិញកិច្ចសហប្រតិបត្តិការតាមរយៈការធ្វើនវានុវត្តន៍សាជិវកម្ម ការណែនាំ និងកម្មវិធីពន្លឿនសមត្ថភាព។ ក្រោមកិច្ចព្រមព្រៀងនេះ MDEC និង MDA យល់ព្រមរៀបចំ Digital Wednesday ដែលជាការជជែកពិភាក្សាជាស៊េរី។ ប្រធាន MDA និងប្រធានមន្រ្តីប្រតិបត្តិនៃផ្នែកឌីជីថលរបស់ប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្តម៉ាឡេស៊ី បានបញ្ជាក់ថាភាពជាដៃគូគឺសំខាន់ណាស់ ព្រោះវាជួយសម្រួលដល់កិច្ចសហការឲ្យកាន់តែមានភាពជិតស្និទ្ធរវាង MDA និង MDEC និងដើម្បីជម្រុញឧស្សាហកម្មនេះទៅមុខ។ យោងតាម MDEC ការរួមចំណែកសេដ្ឋកិច្ចឌីជីថលនេះ នឹងជួយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ីដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ឲ្យឈានពី ១៩.១ ដល់ ២០ ភាគរយ នៅចុងឆ្នាំ។
ប្រភព៖ OpenGov Asia