ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់៖ អាស៊ានបន្តមើលឃើញពីសញ្ញានៃការងើបឡើងវិញ ខណៈប្រទេសជាសមាជិកអាស៊ានបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញបន្តិចម្តងៗ។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ បានបង្ហាញពីកំណើននៃពាណិជ្ជកម្មនាំចេញ និងការវិនិយោគពីបរទេស ដែលជំរុញដោយវិស័យ សំខាន់ចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតដូចជាកៅស៊ូនិងឧស្សាហកម្មវេជ្ជសាស្ត្រ ក៏ដូចជារថយន្ត ដែក និងដែកថែប។ កំណើននៃផលិតភាពផលិតកម្មទូទាំងតំបន់ក៏បានបង្ហាញពីការវិលត្រឡប់។ សេដ្ឋកិច្ចរបស់អាស៊ាន ត្រូវបានរំពឹងថានឹងមានកំណើន ៤% ក្នុងឆ្នាំនេះ និង ៥.២% ក្នុងឆ្នាំក្រោយ។ បើទោះបីជាការងើបឡើងវិញនៅតែផុយស្រួយដោយវ៉ារ្យ៉ង់ថ្មីនៃវីរុសកូវីដ-១៩ បានបង្កឲ្យមានការរឹតបន្តឹងជាថ្មី ដែលបន្ថែមលើភាពមិនប្រាកដប្រជា និងគំរាមកំហែងដល់ការវិលត្រឡប់នៃសេដ្ឋកិច្ច។ ការចាក់វ៉ាក់សាំង នៅតែអាទិភាពដើម្បីការពារប្រជាជន និងបង្កើតនូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់ការបង្កើតដំណើារការឡើងវិញ និងលើកលែងបម្រាមគោចរនិងការបិទព្រំដែន។
អាស៊ានត្រូវតែប្រុងប្រយ័ត្នដើម្បីធានាថាសេដ្ឋកិច្ច នៅតែដើរតាមគន្លងដើម្បីការងើបឡើងវិញ។ វាមានសារៈសំខាន់ដើម្បីធានាថាអត្រាអតិផរណានៅតែស្ថិតក្នុងគោលដៅ ថ្វីបើមានការជ្រើសរើសយកក៏ដោយ ហើយបំណុលដែលប្រមូលបានក្នុងអំឡុងពេលមានជំងឺរាតត្បាតមិនបង្កហានិភ័យដល់ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។ អាស៊ានក៏គួរបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចាត់វិធានការដែលគាំទ្រដល់ការងើបឡើងវិញប្រកបដោយភាពរឹងមាំ បរិយាប័ន្ន និងនិរន្តរភាព។
ប្រភព៖ The Economist
សូមចូលរួមជាមួយបណ្តាញផ្សព្វផ្សាយរបស់យើងសម្រាប់ព័ត៌មានបន្ថែម៖
AVI News Telegram Channel: https://t.me/AVIInfo
AVI News Facebook Page: https://www.facebook.com/AsianVisionInstitute/
AVI News Youtube Channel: https://www.youtube.com/channel/UC7k1g9UDzXaIfwYSs3Az5zA
AVI News Website: http://avi-news.com/