កិច្ចពិភាក្សាទ្វេភាគីរវាងកម្ពុជា និងសែប៊ី
យោងតាមការចេញផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានឲ្យដឹងថា ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
កិច្ចពិភាក្សានេះផ្ដោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត កិច្ចពិភាក្សានេះក៏បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជម្រុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។