បច្ចុប្បន្នភាពនៃស្ថានភាពកូវីដ -១៩ នៅអាស៊ីអាគ្នេយ៍៖
មីយ៉ាន់ម៉ា
រលកទី ៣ នៃជំងឺកូវីដ-១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយចំនួនករណីប្រចាំថ្ងៃផ្លូវការបានធ្លាក់ចុះប្រមាណត្រឹម ១ ៥០០ នាក់ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ ពីកម្រិតខ្ពស់បំផុតប្រហែល ៧ ០០០ នាក់កាលពីប៉ុន្មានខែមុននេះ។ អត្រាតេស្ដវិជ្ជមាន ក៏បានធ្លាក់ចុះតិចជាង ១០ ភាគរយដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពី ៤០ ភាគរយនៅចុងខែកក្កដា។
វិបត្តិពាណិជ្ជកម្ម កំពុងស្ថិតនៅក្នុងការយកចិត្តទុកដាក់ទាំងស្រុង ពីរបបគ្រប់គ្រងសព្វថ្ងៃ និងសាធារណៈជន ខណៈសេដ្ឋកិច្ចមីយ៉ាន់ម៉ារងការរង្គោះរង្គើដោយវិបត្តិកូវីដ-១៩ ផ្ទួនៗ និងការធ្វើរដ្ឋប្រហារត្រូវបានធ្លាក់ចុះបន្ថែមទៀតដោយសារវិបត្តិរូបិយប័ណ្ណថ្មីៗនេះ។
ប្រទេសចិន នៅតែជាដៃគូតែមួយគត់របស់មីយ៉ាន់ម៉ាលើការគាំទ្រវ៉ាក់សាំង COVID-19 ។ ការរៀបចំវ៉ាក់សាំងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយប្រទេសចិន បាននឹងកំពុងដំណើរការទៅមុខដែលទំនងជាដោយសារតែការកាត់បន្ថយឧបសគ្គនៃសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនូវលទ្ធភាពទទួលបានវ៉ាក់សាំងនៅទូទាំងពិភពលោក។
សឹង្ហបុរី
យុទ្ធសាស្ត្រកូវីដ-១៩ របស់សិង្ហបុរីត្រូវ បានចោទជាសំណួរ បន្ទាប់ពីការរឹតត្បិតត្រូវបានរឹតបន្តឹងបន្ថែម នៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីបន្ថយល្បឿននៃការកើនឡើងការឆ្លង ចំពេលមានការភ័យក្លាច និងការភ័ន្តច្រឡំអំពីផែនការរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរទៅរស់នៅជាមួយមេរោគនេះ។
ករណីអ្នកឆ្លង បានកើនឡើងដល់កម្រិតកត់ត្រាខ្ពស់បំផុតជាង ៣.៥០០ ករណី ជារៀងរាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយរដ្ឋាភិបាលបានព្រមានថា ចំនួននេះអាចនឹងកើនឡើងដល់ ៥.០០០ នាក់នៅពាក់កណ្តាលខែតុលា។
លក្ខណៈមិនស៊ីចង្វាក់គ្នានៃគោលនយោបាយកូវីដ-១៩ ដែលខ្លះមានគោលបំណងផ្លាស់ប្តូរទៅរស់នៅជាមួយមេរោគនេះ ខណៈដែលខ្លះទៀតដូចជាការធ្វើតេស្តទូទាំងប្រទេស ក្នុងគោលបំណងលុបបំបាត់ជំងឺនេះ ដែលបានបង្កឱ្យមានការរិះគន់ពីក្រុមគ្រូពេទ្យផងដែរ។
ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនកំពុងពិចារណាឡើងវិញនូវគោលការណ៍ណែនាំដែលកំណត់ថា តើប្រជាជនដែលគ្មានរោគសញ្ញាដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ គួរតែត្រូវបានធ្វើតេស្តរកមេរោគដែរឬទេ។
ទន្ទឹមនឹងនេះ រយៈពេលនៃការធ្វើចត្តាឡីស័កបានកាត់បន្ថយសម្រាប់អ្នកដំណើរបន្ថែមទៀត ប្រទេសជាច្រើនត្រូវបានចាត់ថ្នាក់ថាមានហានិភ័យទាបក្នុងការជំរុញឲ្យមានផ្លូវដើម្បីបើកព្រំដែនប្រទេសសិង្ហបុរីឡើងវិញ។