កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់
Reuters – ក្នុងកិច្ចប្រជុំនៅប្រទេស កាតា កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិកនិងតាលីបង់បាន“ ពិភាក្សាប្រកបដោយផលិតភាព” ស្តីពីជំនួយមនុស្សធម៌សម្រាប់អាហ្វហ្គានីស្ថាន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price ។
ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រវាងមេដឹកនាំតាលីបង់ និងមន្រ្តីអាមេរិក រួមទាំងអ្នកសមាសភាពមកពីសហគមន៍ស៊ើបការណ៍សម្ងាត់ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិអាជ្ញាធរ បានពិភាក្សាលើជំនួយមនុស្សធម៌។
យោងតាមលោក Price ការសន្ទនានេះបានផ្តោតលើការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភេរវកម្ម ក៏ដូចជាការឆ្លងដែនដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋបរទេស និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីអាហ្វហ្គានីស្ថានរបស់ដៃគូសហរដ្ឋអាមេរិក រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។
លើសពីនេះដើម្បីទទួលបាន ការទទួលស្គាល់ស្របច្បាប់ជាអន្តរជាតិ ទីក្រុងវ៉ាស៊ីនតោន បានជម្រុញឱ្យមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន ក្នុងការគោរពសិទ្ធិមនុស្សជាពិសេសសិទ្ធិស្ត្រីនិងក្មេងស្រី។
ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចកាលពីខែសីហា ទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការផ្តល់ជំនួយដោយផ្ទាល់ដល់អាហ្វហ្គានីស្ថាន ប៉ុន្តែអះអាងថាខ្លួននៅតែជួយតាមរយៈអង្គការមិនមែនរដ្ឋាភិបាលនានា។