នារសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា។
កិច្ចពិភាក្សាការងារទ្វេភាគី នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ផ្តោតសំខាន់លើ “កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និងបញ្ហានានាដែលជាការព្រួយបារម្ភរួម”។ កិច្ចពិភាក្សានេះ ក៏ផ្តល់សារៈសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរផងដែរ៕
ប្រភព៖ CPP News