សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧.០៤០ នាក់ ស្រី ៧៤.៨៨២ នាក់ ត្រូវជា ៥៤,៦៤ ភាគរយ, បេក្ខជនបានមកប្រឡង ចំនួន ១៣៤.៦២៩ នាក់ ស្រី ៧៣.៩២៩ នាក់ ត្រូវជា ៥៤,៩១ ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦.៣៥១ នាក់ ស្មើនឹង ៧៩,០០% នៃចំនួនបេក្ខជនបានមកប្រឡង សរុប។ ក្នុងនោះ បេក្ខជនទទួលបាន៖
១/និទ្ទេស A ចំនួន ២.២១៦ នាក់ស្រី១.២៨១ នាក់ ត្រូវជា ៥៧,៨០%
២/ និទ្ទេស B ចំនួន ៩.៧០១ នាក់ស្រី៥.៩៨៥ នាក់ត្រូវជា ៦១,៦៩%
៣/និទ្ទេស C ចំនួន ២២.៦៧៥ នាក់ស្រី១៤.២២០ នាក់ត្រូវជា ៦២,៧១%
៤/និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ស្រី២១.៦៩៨ នាក់ត្រូវជា ៥៩,១៥%
៥/និទ្ទេស E ចំនួន ៣៥.០៧៦ នាក់ស្រី ១៨.៣៤៦ នាក់ត្រូវជា ៥២,៣០%
ផ្អែកតាមលទ្ធផលប្រឡងខាងលើ បានបង្ហាញផងដែរអំពីស្ថានភាពនៃការប្រឡងរបស់ សិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដូចខាងក្រោម៖
១/. ថ្នាក់វិទ្យាសាស្រ្ត បេក្ខជនមកប្រឡងមានចំនួន ៣៩.២២២ នាក់ ស្រី ២៣.៦៥០ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ២៨.៦១៦ នាក់ ត្រូវជា ៧២,៩៦% ស្រី ១៧.៣៩៥ នាក់ ត្រូវជា ៧៣,៥៥%។ បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A មានចំនួន ២.០១៤ នាក់, និទ្ទេស B មានចំនួន ៥.៦៤០ នាក់, និទ្ទេស C មានចំនួន ៧.០២៤ នាក់, និទ្ទេស D មានចំនួន ៦.៨៨៩ នាក់ និង និទ្ទេស E មានចំនួន ៧.០៤៩ នាក់។
២/. ថ្នាក់វិទ្យាសាស្រ្តសង្គម បេក្ខជនមកប្រឡងមានចំនួន ៩៥.៤០៧នាក់ ស្រី ៥០.២៧៩ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ៧៧.៧៣៥ នាក់ ត្រូវជា ៨១,៤៨% ស្រី ៤៤.១៣៥ នាក់ ត្រូវជា ៨៧,៧៨%។ បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A មានចំនួន ២០២ នាក់, និទ្ទេស B មានចំនួន ៤.០៦១ នាក់, និទ្ទេស C មានចំនួន ១៥.៦៥១ នាក់, និទ្ទេស D មានចំនួន ២៩.៧៩៤ នាក់ និងនិទ្ទេស E មានចំនួន ២៨.០២៧ នាក់។
ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ១៦ កញ្ញា ២០២៤ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់, បេក្ខជនមកប្រឡងសរុប ៧៩០ នាក់ ស្រី ៣១៨ នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៧៨០ នាក់ (ស្រី ៣១៦ នាក់) គិតជាភាគរយ ស្មើនឹង ៩៨.៧៣% នៃចំនួនបេក្ខជនមកប្រឡងសរុប ។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន ៩ នាក់ ស្រី ៥ នាក់។
នៅថ្ងៃនេះ សិស្សទទួលបាននិទ្ទេស A សរុប ២.២២៥ នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ៩ នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលរួមសម្តែងការគួរសម ជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ សាលារៀនចំនួន ៤៩៤ មានសិស្សទទួលបាននិទ្ទេស A ក្នុងនោះសាលារដ្ឋចំនួន ៣៥៣ មានសិស្សនិទ្ទេស A ចំនួន ១ ៥៤០ នាក់ និងសាលាឯកជនចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦ នាក់។ រាជធានី ខេត្តចំនួន ២៥ មានសិស្សទទួលបាននិទ្ទេស A។ ដោយឡែក នៅក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត ៣ សាលារដ្ឋចំនួន ៥ មានសិស្សនិទ្ទេស A ចំនួន ៧ នាក់ ស្រី ៤ នាក់ និងសាលា ឯកជនចំនួន ២ មានសិស្សនិទ្ទេស A ចំនួន ២ នាក់ ស្រី ១ នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន